ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនការយកចិត្តទុកដាក់លើការងារសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថាន

92

ភ្នំពេញៈនៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៨នេះលោកឯក និមល ប្រធានផ្សារបឹងកេងកង បានដឹកនាំកម្លាំងសន្តិសុខផ្សារ និងបុគ្គលឹកដោយបន្តសកម្មភាពការងាររបស់ខ្លួន យ៉ាងសកម្មក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អ និងបោសសម្អាតធ្វើអនាម័យបរិស្ថានទាំងនៅក្នុងផ្សារនិង ខាងក្រៅជុំវិញបរិវេណផ្សារបឹងកេងកងនេះទាំងមូលផងដែរ។
លោកឯក និមលប្រធានផ្សារបឹងកេងកង ខណ្ឌចំការមនបាន ប្រាប់ថាការចុះរៀបចំសណ្ដាប់ធ្នាប់តាម ដងផ្លូវជុំវិញបរិវេណផ្សារនិងច្រកចេញចូល ផ្សារទាំងអស់គឺជាកត្តាសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ផ្សារបឹងកេងកង។

ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលនេះលោកឯក និមលប្រធានផ្សារបឹងកេងកង ព្រមទាំងសហការីបានចុះធ្វើការណែនាំ ទៅដល់បងប្អូនអាជីវករដែលប្រកបមុខរបរលក់ដូរ ឈាមជ្រូកនៅតាមតូបឬស្តង់និមួយៗ នោះត្រូវទិញឈាមជ្រូកដែលមានវិក្កយបត្រ ពីម្ចាស់ទំនិញអោយបានត្រឹមត្រូវមុន យកមកដាក់លក់ដូរនៅលើទីផ្សារចៀសវាង យកឈាមជ្រូកដែលមានលាយសារធាតុគីមី មកលក់ដូរធ្វើអោយប៉ះពាល់ដល់សុខភាព អ្នកទិញយកទៅធ្វើម្ហូបទទួលទាន ហើយអ្នកលក់ក៏ដូចគ្នាដែរ។ក្រៅពីធ្វើការណែនាំដល់អាជីវករលក់ដូរឈាមជ្រូក អោយពួកគាត់ប្រុងប្រយ័ត្នហើយនោះ លោកប្រធានផ្សារបឹងកេងកងឯក និមលគាត់បានណែនាំទៅដល់បងប្អូន អាជីវករផ្សេងៗឯទៀតដែល លក់ដូរផលិតផលម្ហូបចំណីអាហារផ្សេងៗ ដូចជាប្រហិត សរសៃរគុយទាវ មី តៅហ៊ូនិងបន្លែបង្កាផ្សេងៗផងដែរសូម អោយមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាង យករបស់របរមិនល្អខូចគុណភាពមកដាក់លក់ដូរ នៅលើទីផ្សារដែលធ្វើអោយប៉ះពាល់ដល់ សុខភាពប្រជាជនពេលពួកគាត់ទិញ ពីផ្សារយកទៅទទួលទាននោះហើយសង្ឃឹមថា បងប្អូនអាជីវករគាត់អនុវត្តន៍តាមការណែនាំ ដើម្បីសុវត្ថិភាពទាំងអស់គ្នាពោលគឺសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង