ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការប្រឡងជ្រើសរើស មន្រ្តីក្របខ័ណ្ឌក្រសួងយុត្តិធម៌ឆ្នាំ២០២១ ចំនួន ៧៩នាក់
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រលងប្រជែងជ្រើសរើស មន្រ្តីក្របខ័ណ្ឌក្រសួងយុត្តិធម៌ ចំនួន ៧៩នាក់។
ក្រសួងនឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងអស់ ឱ្យបានជ្រាបថា យោងតាមសំណើសុំបញ្ចូលការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ឆ្នាំ២០២១ របស់ក្រសួងយុត្តិធម៌ ចូលក្នុងការប្រឡងជ្រើសរើសក្រសួង ស្ថាប័នទាំង៨ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ។ ក្រសួងមុខងារសាធារណៈ សម្រេចបញ្ចូល ការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចំនួន ៧៩កន្លែង របស់ក្រសួងយុត្តិធម៌ ទៅក្នុងការប្រឡងជ្រើសរើស ក្រសួង ស្ថាប័នទាំង៨ ។
ក្រសួងយុត្តិធម៌ ចំនួន ៧៩កន្លែង សម្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌប្រភេទ ក និង ខ លើមុខជំនាញ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ នីតិសាធារណៈ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រង ធនាគារហិរញ្ញវត្ថុ អភិវឌ្ឍន៍សេដ្ឋកិច្ច គណនេយ្យនិងហិរញ្ញវត្ថុ ភាសាអង់គ្លេស និងព័ត៌មានវិទ្យា ដើម្បីបំពេញការងារនៅតាមអង្គភាពចំនួន២៥៕