ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន១៤នាក់ បើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់តាមអនឡាញ, ភ្នាល់ឡូតូតាមអនឡាញ, និងលេងអាប៉ោង ដែលអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ

35

 

ភ្នំពេញ ៖ ជនសង្ស័យចំនួន១៤នាក់ ដែលត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ករណីល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់តាមអនឡាញ, ភ្នាល់ឡូតូតាមអនឡាញ, និងលេងអាប៉ោង) ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីលោក សេង ហៀង ជាព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កសាងនីតិវិធីបញ្ជូនជនសង្ស័យទាំងចំនួន១៤នាក់ (ប្រុសទាំងអស់) ដែលក្នុងនោះរួមមានៈ អ្នកបើកភ្នាល់ឡូតូអនឡាញ ចំនួន០២នាក់, អ្នកបើកភ្នាល់ជល់មាន់អនឡាញតាមទូរទស្សន៍ ចំនួន០១នាក់, អ្នកបាញ់អាប៉ោង ចំនួន០១នាក់, រួមទាំងមនុស្សចំនួន១០ នាក់ទៀត ដែលលេងល្បែងស៊ីសងខាងលើ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែកមនុស្សចំនួន១៧នាក់ទៀត ដែលជាអ្នកឈរមើលហែរហម នៅក្នុងទីតាំងលេងល្បែងខាងលើ ត្រូវបានធ្វើការអប់រំ និងផាកពិន័យ តាមអន្តរកាលនៃមាត្រា១៩ នៃច្បាប់ប្រយុទ្ធប្រឆាំងនិងកូវីដ និងមានការធ្វើលិខិតធានាពីឪពុក ម្តាយ និង អាណាព្យាបាល ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ៕

 

អត្ថបទដែលជាប់ទាក់ទង