ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមតាលីបង់ ៖ ច្បាប់អ៉ីស្លាមនឹងមិនត្រឹមតែមកដល់អាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែនឹងទៅដល់ទូទាំងពិភពលោក

70

តាលីបង់៖ មេបញ្ជាការតាលីបង់ម្នាក់បាននិយាយថា ប្រសិនបើក្រុមតាលីបង់ឈ្នះ ច្បាប់អ៊ីស្លាមរបស់ពួកគេនឹងមិនអនុវត្តតែនៅក្នុងប្រទេសអាហ្វហ្គានីស្ថានទេ ប៉ុន្តែគឺនៅទូទាំងពិភពលោកទាំងមូលតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរបស់អាមេរិក CNN នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយលោកស្រី Clarissa Ward របស់ទូរទស្សន៍ CNN មេបញ្ជាការតាលីបង់លោក Muhammed Arif Mustafa បាននិយាយថា «ក្រុមមូជេហ៊ីទីន (mujahedeen) នឹងទទួលបានជ័យជំនះនៅថ្ងៃណាមួយ ហើយច្បាប់អ៊ីស្លាមនឹងមិនត្រឹមតែមកដល់អាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែនឹងទៅដល់ទូទាំងពិភពលោក។ យើងមិនប្រញាប់ទេ។ យើងជឿជាក់ថាវានឹងមកដល់នៅថ្ងៃណាមួយ។ សកម្មភាពជីហាដ (Jihad) នឹងមិនបញ្ចប់ឡើយរហូតដល់ថ្ងៃចុងក្រោយ»។

អភិបាលខណ្ឌអាន់ដារ (Andar) របស់ក្រុមតាលីបង់បានអះអាងថា ក្រុមសកម្មប្រយុទ្ធតាលីបង់នៅពេលនេះ គឺមានប្រសិទ្ធភាព និងគោរពប្រតិបត្តិជាងក្រុមតាលីបង់កាលពី ២០ឆ្នាំមុនទៅទៀត ខណៈដែលសិទ្ធិរបស់ស្ត្រីនឹងត្រូវបានគោរព»។

សមាជិកតាលីបង់រូបនេះបានប្រាប់លោកស្រី Ward ថា «សាសនាអ៊ីស្លាមបានផ្តល់សិទ្ធិដល់មនុស្សគ្រប់គ្នាដោយស្មើភាព…ស្ត្រីមានសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ អ៊ីស្លាមបានផ្តល់សិទ្ធិដល់ស្ត្រីប៉ុណ្ណា យើងនឹងផ្តល់ឱ្យពួកគេយ៉ាងច្រើនប៉ុណ្ណឹងដែរ»

អត្ថបទដែលជាប់ទាក់ទង