កម្លាំងប៉ុស្តិ៍ចុះដល់ទីតាំង ក្រុមក្មេងស្ទាវសង់ខ្ទមអាណាធិបតេយ្យ នៅមាត់ប្រឡាយភូមិ៤ សម្រាប់ធ្វើជាកន្លែងប្រើប្រាស់សារធាតុញៀន
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែសីហា វេលាម៉ោង ០៨:២៥នាទីយប់ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យ និងអន្តរាគមន៍ ទីតាំងសង់ខ្ទមអាណាធិបតេយ្យ នៅមាត់ប្រឡាយភូមិ៤ សង្កាត់បឹងសាឡាង ដែលក្រុមក្មេងស្ទាវសង់ សម្រាប់ធ្វើជាកន្លែងប្រើប្រាស់សារធាតុញៀន និងពេលយប់ធ្វេីសកម្មភាព លួចនៅពាក់កណ្តាលយប់ ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាង បានចុះដល់ទីតាំងភ្លាម ដើម្បីធ្វើការណែនាំអប់រំ និងឲ្យក្រុមក្មេងទាំងនោះ រុះរើចេញពីតាំងនោះភ្លាមផងដែរ ៕