ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ទទួលបានការ ឧបត្ថម្ភឧបករណ៍ តេស្តកំហាករហ័សចំនួន ៩៦០ សម្រាប់ខេត្ត

32

ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖
១. ក្រុមហ៊ុនGuo Streng Medical Suppliers Co,Ltd ឧបត្ថម្ភឧបករណ៍តេស្តកំហាករហ័សចំនួន ៩៦០ ទឹកពិសារបរិសុទ្ធ ៥០កេស ទឹកថ្នាំងសម្លាប់មេរោគ ១០កាន និងមី ៣០កេសឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់ គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ នៅខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះមសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន Guo Streng Medical Suppliers Co,Ltd ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មមភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះ សីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិ បត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង