ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខេត្ត​កំព​ង់ស្ពឺ ជួបការលំបាក ក្នុងការចូលទៅបង្រ្កាប​សង្វៀនបញ្ជល់មាន់ ដែលស្ថិតក្នុងបន្ទាយយោធា​

126

 

​ខេត្ត​កំព​ង់ស្ពឺ ៖ ក្រុមកាងារប្រតិកម្មរហ័ស​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំព​ង់ស្ពឺ បានឲ្យដឹងថា ការចូលទៅបង្រ្កាប​សង្វៀនបញ្ជល់មាន់ គឺជួបការលំបាក​ដោយថាទីតាំង​នោះ ស្ថិតក្នុងបន្ទាយយោធា​ មានបា​រ៉ាស់​យាមកាមរឹងមាំ មុនចូលទៅត្រូវឆ្លងកាត់ការត្រួ​តពិនិត្យសាកសួរ និងការអនុញ្ញាត ពី​ប្រធានកងការពារ​ជាមុន​ ជាក់ស្ដែង​នគរបា​លចូលទៅ គឺ​យឺតយូរធ្វេីឱ្យក្រុមអ្នកលេងល្បែងគេចខ្លួន​អស់បន្សល់​តែសម្ភា​រៈមួយចំនួននៅទីតាំងនោះ។

ក្រុមកាងារប្រតិកម្មរហ័ស​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ បានលើកឡើងថា​មាន អ្ន​កសារព័ត៌​មាន​ ពាក់ព័ន្ធទីតាំងលេងល្បែ​ងមួយកន្លែង​ ចុះផ្សា​យ​កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០​២១ មានចំ​ណ​ង​ជើង​ “​ ពិតជាគឃ្លេីនមែន! ក្រោយពីរ​ការបង្រ្កាបបា​នប៉ុន្មានថៃ្ងម្ចា​ស់​សង្វៀនបញ្ជល់មាន់​ ស្ថិ​តនៅចំណុ​ច​តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣​ ក្នុងឃុំតា​សាល​ ស្រុកឱរ៉ាល់​ ខេត្តកំព​ង់ស្ពឺ បេីកលេ​ង​ល្បែង​ក្នុងបន្ទា​យយ៉ាងសប្បាយដ​ដែល ដោយមិនខ្វល់នឹង​អនុ​សា​ស​ន៍ ​រប​ស់សម្ដេចតេ​ជោហ៊ុន សែន​ ជាពិសេស​បម្រា​ម​រប​ស់​រដ្ឋបាល​ខេ​ត្ដ​កំពង់ស្ពឺ​ផង​ដែរ”។

ក្រុមកាងារ​ប្រតិកម្មរហ័ស​ ក្រោយទទួលបា​នព័ត៌​មា​ន បានគោរពរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ​ ដេី​ម្បី​សុំគោល​ការណ៍​ដឹកនាំ​កិច្ច​ការ​ស្រាវជ្រាវ​ប​ន្ទាន់​ពាក់ព័ន្ធ​ករណី​ខាងលេី​ និងបានសហការជាមួ​យ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ឱរ៉ាល់​ សាមុីមូ​លដ្ឋាន​ ដេីម្បី​បញ្ជាក់មូលហេតុរក​ព័ត៌មាន​ពិតឈា​នទៅបង្រ្កាបចា​ត់ការតាមនីតិវិធី។

ពាក់ព័ន្ធ​ទីតាំង​បញ្ជល់មាន់ខាងលេី​ គឺស្ថិតក្នុង​ប​ន្ទា​យ​យោធា​ ដែលមានឈ្មោះថា​ តំបន់អភិវឌ្ឍន៍យោ​ធភូ​មិភាគទី៣​ គ្រប់​គ្រង​ដោយ​ឧត្ដម​សេនីយ៍​ត្រី​ ឈុន​ នា​ង​ កន្លងមក​ទីតាំង​ខាងលេី​ពិតជាធ្លាប់បេីក​លួច​លា​ក់លេង​ល្បែងបញ្ជល់មាន់​និងត្រូវបានសមត្ថកិ​ច្ចនគ​រ​បាលអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ សហការ​ដឹ​ក​នាំ​ពីគណៈ​បញ្ជា​ការ​ឯកភាព​ស្រុក​ បានចុះបង្រ្កាប​កា​លពីថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២១ ដកហូតវត្ថុតាងសម្ភារៈមួយចំនួន ​យកមករក្សាទុកបណ្ដោះអាសន្ន ​នៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីចំណាត់ការនីតិវិធីបន្ដ​ ។​ លទ្ធផល​ចូលទៅបង្រ្កាបគឺជួបការលំបាក​ដោយថាទីតាំង​នោះស្ថិតក្នុងបន្ទាយយោធា​ មានបា​រ៉ាស់​យាមកាមរឹងមាំ មុនចូលទៅត្រូវឆ្លងកាត់ ការត្រួ​តពិនិត្យសាកសួរនិងការអនុញ្ញាតពី​ប្រធានកងការពារ​ជាមុន​ ជាក់ស្ដែង​នគរបា​លចូលទៅ គឺ​យឺតយូរធ្វេីឱ្យក្រុមអ្នកលេងល្បែងគេចខ្លួន​អស់ បន្សល់​តែសម្ភា​រៈមួយចំនួននៅទីតាំងនោះ។

ចំពោះ​ហេតុការណ៍​នៅថៃ្ងទី​១៦​ ខែសីហា​ ឆ្នាំ​២០២​១​ នេះ​បណ្ដាញសារព័ត៌មានបានចុះផ្សាយថា​ទីតាំង​បន្ទាយខាងលេីនៅបន្ដបេីកឱ្យលេងល្បែង​នោះ​ គឺលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបា​ល​ស្រុកឱរ៉ាល់ បានបញ្ជាឲ្យលោកអនុសេនីយ៍ឯក អន យុទ្ធហុង អធិការរង​ ទទួលបន្ទុកការងារយុត្តិធ​ម៌ និងលោកវរសេនីយ៍ត្រី អ៊ុំ លីប៉េង អធិការរងទទួ​ល​បន្ទុកការងារប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងទៅពិនិត្យទីតាំងខាងលើជាថ្មី កំលាំងសមត្ថកិ​ច្ចនគរបាលបានព្យាយាមចុះ​ទៅកា​ន់​ទីតាំង​ដេី​ម្បី​ស្នេីសុំ​កិច្ច​សហការ​​ប៉ុន្តែ​មិនទទួលបានការឆ្លេីយ​ត​ប​ទេ​ ព្រោះ​លេខទូរ​ស័ព្ទ​ទំនាក់ទំនង​មិនបាន​ រីឯក​ងកា​រពារ​យាមក្លោងទ្វាថានៅខាងក្នុងគ្មានមនុស្ស​ក្រៅពីកងកំលាំង​យោធា​ដែរ​។

ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលបន្ដក្ដាប់ និងស្រាវជ្រាវតា​មវិធានការជំនាញ ពិនិត្យគ្រប់មធ្យោបា​យ​រ​ថយន្ត​ដែលចរាចរណ៍​ឆ្លងកាត់​ ដោ​យ​មានកា​រ​ដឹកជ​ញ្ជូនសត្វមាន់ប្រភេទមាន់ជល់​ ម៉ូតូដឹកមាន់ជ​ល់​ច្រ​កការ៉ុងសំដៅចូលទៅកាន់បន្ទាយនោះ​ ​និងសុំគោ​​លការ​ណ៍ឃាត់ណែនាំឱ្យវិលត្រឡប់និងមិនអនុញ្ញាតបន្ដទៅ​កាន់ទីនោះ​ ក្នុងករណីរឹងទន្ទឹងនិងអ​នុវត្ដវិធានការរដ្ឋបាល​ ឈានទៅអនុវត្ដវិធានការ​ច្បាប់​។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ រង់ចាំ​កិច្ច​សហការ​ពីគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ ដេីម្បីចូលរួម​ស​ហ​ការ ​ប​ង្រ្កាប​លុបបំបាត់ភាពអសកម្មបុគ្គល​ដែ​ល​កំពុងឃុបឃិតកេងចំណេញយកប្រយោជន៍ ធ្វេីឱ្យប៉ះពា​ល់ដ​ល់កិត្ដិយស​ស្ថាប័ន​-អង្គភាព​៕

អត្ថបទដែលជាប់ទាក់ទង