ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ​និង​ជា​មុខសញ្ញា​លក់​ចែកចាយ​គ្រឿងញៀន​

48

 

​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ​ជា​អ្នកកាសែត​ មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​ជា​មុខសញ្ញា​លក់​ចែកចាយ​គ្រឿងញៀន​ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ប្ញ​ស្សី​កែវ​ ខណៈ​ដែល​បុរស​រូប​នេះ ​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ស្តុ​ប​ផ្លូវ​លេខ​៥៩៨​ កែង​ផ្លូវជាតិ​លេខ​៥​ ក្រុម​៣​ ភូមិ​៣​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌឫស្សីកែវ​ រា​ធានី​ភ្នំពេញ​ ។​

​លោក​វរសេនីយ៍ឯក​ ហ៊ា​ង​ ថា​រ៉េ​ត​ អធិការ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ មាន​ប្រសាសន៍​ថា​ ជនសង្ស័យ​ឈ្មោះ​ ម៉​ន​ តេ​វ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជា​អ្នកកាសែត​កាន់​លិខិត​បេសកកម្ម​អង្គភាព​បារមី​ភ្នំ​ជី​សូរ​ ធី​វី​អន​ឡាញ​ រស់នៅ​ផ្ទះ​៦៩០Eo​ ក្រុម​៤​ ភូមិ​៤​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌឫស្សីកែវ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​ពី​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ថា​ ជន​នេះ​មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​ជា​មុខសញ្ញា​លក់​ចែកចាយ​គ្រឿងញៀន​ តាម​ការ​ផ្តល់​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​យក​ទៅ​ធ្វើតេស្ត​ទឹកនោម​ គឺ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ​ ។​

លោក​អធិការ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ គឺ​សមត្ថកិច្ច​បាន​ឆែកឆេរ​ត្រួតពិនិត្យ​ដកហូត​ អាវុធ​ខ្លី​១​ដើម​ ម៉ាក​ lock​ 17​ គ្មាន​លេខ​,​ ID​ ០១​គ្រឿង​,​ ម៉ូតូ​១​គ្រឿង​ម៉ាក​ M​ Slaz​ ស្លាក​លេខ​ភ្នំពេញ​ 1HR-4555​និង​លិខិត​បេសកកម្ម​អ្នក​សារព័ត៌មាន​០១​សន្លឹក​,​ លិខិត​ប្រើប្រាស់​ ID​ ០១​សន្លឹក​ និង​កាត​សម្គាល់​ខ្លួន​ជា​អ្នក​សារព័ត៌មាន​០១​សន្លឹក​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង