អាជ្ញាធរខណ្ឌបឹងកេងកង ចុះណែនាំទាំងយប់ ដល់ការដ្ឋានសំណង់នានា ក្នុងមូលដ្ឋានចូលរួម ទប់ស្កាត់ជំងឺកូវីដ១៩ បម្លែងថ្មី«ដែលតា»
ភ្នំពេញ៖កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះក្រោមការចង្អុលបង្ហាញពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញអស់លោក-លោកស្រីអភិបាលរងខណ្ឌបឹងកេងកង ដោយបានបន្តដឹកនាំកម្លាំងមន្ត្រី និង កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ទាំង០៧ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដោយបានចុះធ្វើការណែនាំបន្ថែមសេចក្តីសម្រេចលេខ០២០/២១ សណន របស់សាលារាជធានីភ្នំពេញ ដោយ
ស្តីពី« ការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ » តាមការដ្ឋានសំណង់ក្នុងមូលដ្ឋានសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ បម្លែងថ្មី(Delta) ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេង បានមានមតិដោយលើកឡើងក្នុងន័យគិតគូពីសុខទុក្ខនិងសុវត្ថិភាពចំពោះបងប្អូនប្រជាជនទូទៅដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងសូមអោយបងប្អូនបន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»ហើយជាពិសេសត្រូវការពារនៃការឆ្លងរាលដាលមេរោគបម្លែងថ្មី«ដែលតា»ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ និង ប្រទេសកម្ពុជាយើងបើនិយាយជារួម និង និយាយដោយឡែកនៅរាជធានីភ្នំពេញផងដែរ៕