ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិនប្រចាំកម្ពុជា៖ ពហុកីឡាដ្ឋានជាជំនួយរបស់ភាគីចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

61

 

CAMSOC-ភ្នំពេញ៖ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នៅដើមសប្តាហ៍នេះ ដែលនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន និងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការ ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា។

ស្ថានទូតចិតបានលើកឡើងខ្លឹមសារបន្ថែមទៀតថា «គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ហើយជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានថ្មីនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ»។

នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង