ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការផ្តន្ទាទោសលោករ៉ុង ឈុន និង គូរកន ២នាក់ ដាក់គុក ក្នុងម្នាក់ៗ ពី ២០ ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន ៤០០លានរៀល

29

 

ភ្នំពេញ: សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមកលើសំណុំរឿងលោក រ៉ុង ឈុន និងគូកន ក្រោមការចោទប្រកាន់ ពីបទញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងពិន័យជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន ៤០០លានរៀល។ ។

សវនាការនេះ បានធ្វើឡើងជាសាធារណៈក្រោមការដឹកនាំដោយលោក លិ សុខា ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តុលាការបានសម្រេចផ្តន្ទាទោស ពួកគេ ដាក់ពន្ធនាគារ កំណត់ ២០ ខែ ទៅ ២ ឆ្នាំ ក្នុងម្នាក់ៗ ពិន័យ ២ លានរៀល ក្នុងម្នាក់ៗ និង បង្គាប់ឱ្យពួកគេ រួមគ្នាសង ជម្ងឺចិត្ត ៤០០ លានរៀល ទៅ ភាគី ដើមបណ្ដឹង តែបើកផ្លូវអោយពួកគេ ប្តឹងជំទាស់ទៅតុលាការថ្នាក់លើ តាមច្បាប់កំណត់។

លោកលិ សុខា ជាចៅក្រមជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទទាំង ០៣នាក់ នេះ មានឈ្មោះ ទី ១ ឈ្មោះ រ៉ុង ឈុន អាយុ ៥១ឆ្នាំ អតីតជាគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវជាប់ពន្ធនាគារ កំណត់ ២ ឆ្នាំ និង ពិន័យប្រាក់ចំនួន ២ លានរៀល, ទី ២ ឈ្មោះ តុល និមល ភេទប្រុស អាយុ ៣៨ឆ្នាំ និង ទី ៣ ឈ្មោះ ស កណ្ណិការ ត្រូវជាបើពន្ធនាគារ ក្នុងម្នាក់ៗ ២០ ខែ និង ពិន័យប្រាក់ក្នុងម្នាក់ៗ ២លានរៀល។

លោកចៅក្រមបានបញ្ជាក់ថា ពួកគេត្រូវបានជាប់ចោទពីបទ ” ញុះញង់ឲ្យមានប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បណ្ដាលឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ” តាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់លោកនៅចាក់អង្រែ ក្រោយលោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដោយលោក រ៉ុង ឈុន លើកឡើងថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភាពមិនប្រក្រតី ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានប្រកាសច្រានចោលសេចក្តីថ្លែងការណ៍នេះ ដោយលើកឡើងថា លោករ៉ុងឈុន ផ្សាយនូវព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត៕

អត្ថបទដែលជាប់ទាក់ទង