ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្តមសេនីយ៍​ កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ ​ប្រមូល​ទិញ​ផ្លែ​មៀន ​របស់​កសិករ​នៅ ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​

52

 

​ខេត្តបាត់ដំបង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨​ ខែសីហា​ ឆ្នាំ​២០២១​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កិត្តិ​បណ្ឌិត​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ ដែល​ជួប​ប្រទះ​នូវ​បញ្ហា​ក្នុង​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ទីលាន​បាល់ទាត់​វាល​បែក​ចាន​ ស្ថិត​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។

ក្នុងពេលដែលផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈម មិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារ ក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិន តាមច្រកព្រំដែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

មន្ដ្រីជាន់ខ្ពស់នៅបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកឲ្យដឹងថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឲ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផល របស់ប្រជាកសិករ គឺផ្លែមៀន, តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានសម្រេចទិញផ្លែមៀន ចំនួន ២១តោន ពីតាមបណ្ដាខេត្តដែលដាំមៀន នៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចែករំលែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករ ជាសមាជិកមានចំនួន២៩០០ហិកតា នៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានប្រមាណជាង៥ម៉ឺនតោន។ នៅពេលនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គឺគ្មានទីផ្សារសម្រាប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅថៃ ហើយថៃនាំចេញបន្តទៅចិន។ ប៉ុន្តែពេលនេះ មិនអាចនាំចេញទៅប្រទេសថៃបានឡើយ។ កន្លងទៅសហគមន៍កសិកម្មមៀនប៉ៃលិន ធ្លាប់បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យជួយដល់កសិករផងដែរ តែមិនទាន់មានដំណោះស្រាយឡើយ ហើយរដ្ឋមន្ត្រីកសិកម្ម ក៏ធ្លាប់បានអញ្ជើញទៅដល់សហគមន៍ដោយផ្ទាល់ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាលក់មៀនមិនចេញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែសីហាបានចេញប្រកាសព័ត៌មាន ដោយជំរុញអ្នកនាំចេញបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលពីខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។ ម្យ៉ាងទៀត ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យន ប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលផ្លែមៀនប៉ៃលិននេះ។ ជាក់ស្តែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ប្រទេសចិន និងប្រទេសថៃ រួចហើយ។

សម្រាប់ការចរចាជាមួយប្រទេសថៃ អគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបច្ចេកទេស បានផ្ញើលិខិតចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្នើសុំបើកទីផ្សារនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសថៃ។ ប៉ុន្តែ រហូតមកដល់ពេល នេះ ការចរចាមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចូលផ្លែមៀន ទៅក្នុងប្រទេសថៃនៅឡើយទេ ហើយភាគីថៃក៏ពុំទាន់បានឆ្លើយតប ជាផ្លូវការណាមួយដែរ ទោះបីជាភាគីកម្ពុជាបាន ទាក់ទងជំរុញការងារនេះជាច្រើនដងរួចហើយក៏ដោយ។

រីឯការចរចាជាមួយប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មបានផ្ញើលិខិតចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិន ធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមា និតចិន ដើម្បីពន្លឿនការចរចាស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេស ចិនដែរ ប៉ុន្តែការចរចាមិនទាន់សម្រេចបានលទ្ធផល ឯកភាពគ្នានៅឡើយ ដោយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមា និតចិន កំពុងធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ស្របតាមវិធានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ប្រទេសចិន ដែលរហូតមកដល់ពេលនេះពុំទាន់បានទទួលការឆ្លើយតបជាផ្លូវការ​ ពាក់ព័ន្ធនឹងការងារបច្ចេកទេសនៅឡើយទេ។

ក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងនឹង របាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានាបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងផ្លូវិកម្ម ការមា និងនេសាទ សូមធ្វើការអំពាវនាវដូចខាងក្រោម៖ អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកសម ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូគាមអនាម័យ ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀតណាម។ បងប្អូនប្រជាពលរដ្ឋគួររួមគ្នាគាំទ្រផលិតផលខ្មែរក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិននៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញផ្លែមៀនប៉ៃលិន មកលក់ចែកចាយ ឬធ្វើការកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុង ពីក្រៅប្រទេសវិញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមចំណែកក្នុងស្មារតី ជួយលើកកម្ពស់ផលិតភាព និងមោទកភាពផលិតផលកសិកម្មជាតិយើងជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង