ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន និងលោកជំទាវ ឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់មន្រ្តីនគរបាលនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់

71

ព្រះសីហនុ ៖ នៅរសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលអំណោយជាថវិកាបន្ថែមជាលើកទី៣ ចំនួន ២០លានរៀល ជាអំណោយដ៏ថ្លៃថ្លាររបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ២០នាក់ (ស្រី ០២នាក់) ដែលបានជាសះស្បើយចំនួន ០៥នាក់ (ស្រី ០២នាក់) និង១៥នាក់កំពុងសំរាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងអោយ មន្រ្តីនគរបាលទាំង២០នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា ទាំង០៣លើកនេះ ឯកឧត្តម អភិបាល បានឧបត្ថម្ភ ថវិកាសរុបគឺ ៨៥លានរៀល (ប៉ែតសឹបប្រាំលានរៀល) ស្មើរនឹង៨៥នាក់រួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង