ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន Ghani រត់ភៀសខ្លួន ដោយដឹកយកលុយទៅជាមួយចំនួន ១៦៩លានដុល្លារអាមេរិក

82

កាប៊ុល៖ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្គានី (Ashraf Ghani) បានយកលុយ ១៦៩លានដុល្លារជាប់តាមខ្លួន នៅពេលលោករត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មាន RT របស់រុស្ស៊ីធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីការទូតអាហ្វហ្កានីស្ថានម្នាក់ ប្រចាំប្រទេសតាហ្ស៊ីគីស្ថានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ កាលពីប៉ុន្មានថ្ងៃមុននេះ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ក៏បានឱ្យដឹងដែរថា លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ដោយយកទៅជាមួយលុយសុទ្ធ ៤ឡានពេញ និងពេញមួយឧទ្ធម្ភាគចក្រមួយគ្រឿងទៀត។

លោក Ashraf Ghani មិនទាន់បញ្ចេញប្រតិកម្មអ្វី ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះឡើយ ខណៈបច្ចុប្បន្នគេក៏មិនទាន់ដឹងឱ្យប្រាកដថា លោក Ashraf Ghani កំពុងស្នាក់នៅជ្រកកោននៅប្រទេសណាមួយនោះដែរ ដោយមានសេចក្ដីរាយការណ៍ខ្លះថា លោករត់ភៀសខ្លួនទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន និងខ្លះថាទៅកាន់ប្រទេសអូម៉ង់ ត្រៀមបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង