ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និង សឹង្ហបូរីអាចសហការរៀបចំការប្រកួតទូកក្ដោងអន្តរជាតិនៅខេត្តព្រះសីហនុចុងឆ្នាំនេះ

66

ភ្នំពេញ៖ឯកឧត្តមបណ្ឌិតថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ
ជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានថ្លែងក្នុងពិធីសន្និបាតបូកសរុបឆមាសទី២របស់ CAMSOC ថាសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និង
សឹង្ហបូរីគ្រោងរៀបចំការប្រកួតទូកក្ដោងជាលក្ខណៈអន្តរជាតិមួយនាខេត្តព្រះសីហនុនាចុងឆ្នាំ២០២៣នេះ ។
សូមបញ្ជាក់ថានៅក្នុងបញ្ជីនៃការប្រកួតកីឡាស៊ីហ្គេមលើកទី២១នៅប្រទេសវៀតណាមគ្មានការប្រកួតកីឡាទូកក្ដោងឡើយហេតុ
នេះកម្ពុជា និង សឹង្ហបូរីមានគម្រោងរៀបចំការប្រកួតទូកក្ដោងជាលក្ខណៈអន្តរជាតិមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នៅខេត្តព្រះសីហនុនា
ខែធ្នូចុងឆ្នាំនេះ ។
ព្រឹត្តិការណ៍នេះអាចនឹងមានប្រទេសចំនួនពី៧ទៅ៨ប្រទេសក្នុងតំបន់ចូលរួម ។នេះជាការប្រកួតមួយដើម្បីវាស់ស្ទង់ពីសមត្ថភាព
នៃកីឡាទូកក្ដោងនៅក្នុងតំបន់ដើម្បីឲ្យដឹងថាតើពេលនេះកីឡាទូកក្ដោងកម្ពុជាកំពុងតែឈរលើទីតាំងណាដើម្បីបន្តជម្រុញបន្ថែមនូវសមត្ថ
ភាពរបស់អត្តពលិក ។
នេះក៏ជាការបង្ហាញពកិច្ចសហការដ៏ល្អមួយរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ជាមួយសហព័ន្ធកីឡាទូកក្ដោងសឹង្ហបូរី ។សម្រាប់
ប្រភេទកីឡានេះក្រៅពីប្រកួតនៅក្រៅស្រុកកម្ពុជាមានឧិកាសតិចតួចណាស់ដើម្បីប្រកួតនៅក្នុងស្រុកដែលជាការប្រកួតត្រឹមកម្រិតថ្នាក់ជាតិ
ប៉ុណ្ណោះ ។
សូមបញ្ជាក់ថាក្នុងបរិបទនៃយុគសម័យកូវីដ ១៩កម្ពុជាកំពុងតែជម្រុញឲ្យមានសកម្មហ្វឹកហាត់ជាលក្ខណៈប្រមូលផ្ដុំក្នុងទ្រង់
ទ្រាយធំនៅពហុកីឡដ្ឋានមរតកតេជោជាមួយនឹងការត្រៀមបញ្ជូនកីឡាករកីឡាការិនីនិងគ្រូបង្វឹកចំនួនប្រមាណ១៣៥រូបលើ១២
ប្រភេទកីឡានៅប្រទេសចិនដើម្បីត្រៀមស៊ីហ្គេមលើកទី៣១នៅវៀតណាម ពិសេសលើកទី៣២ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
នោះ ៕

អត្ថបទដែលជាប់ទាក់ទង