ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិក កម្មករសំណង់និងសន្តិសុខ បុរីពិភពថ្មីកំបូល៣ ជាង១០០នាក់ ត្រូវបានធ្វើសំណាក រកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់

147

 

ភ្នំពេញឡតាមការស្នើឡើងរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះអោយមានការធ្វើសំណាកដល់បុគ្គលិកសន្តិសុខ ក្រុមជាង និងកម្មករសំណង់ទាំងអស់ ដែលកំពុងបំរើការងារនៅក្នុងការដ្ឋានទូទាំងរាជធានីភ្នំពេញ ។ ជាក់ស្តែង នៅរសៀលថ្ងៃទី១៨ខែ សីហា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ តាមរយះក្រុមការងារចំពោះកិច្ចរបស់ខណ្ឌកំបូល បានចុះធ្វើសំណាកដល់បុគ្គលិក សន្តិសុខ និងកម្មករសំណង់ នៅក្នុងការដ្ឋានសំណង់របស់បុរីពិភពថ្មីកំបូល៣ដែលមានទី តាំងស្ថិតនៅសង្កាត់កំបូល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ជាពិសេសប្រភេទជំងឺបំលែងថ្មី ដែលតា នៅក្នុងសហគមន៍។
បើតាម លោក ហោវាសនា អភិបាលរងតំណាងលោក ឃឹម ស៊ុនសូដា ដែលដឹកនាំកម្លាំងក្រុមការងារចំពោះកិច្ចចុះមកធ្វើសំណាកនៅទីនោះបានឲ្យដឹងថា នៅថ្ងៃនេះអក្សរខណ្ឌបានចុះមកធ្វើសំណាកដល់បងប្អូនកម្មករសំណង់ បុគ្គលិក ប្រធានផ្នែក និងក្រុមជាងរបស់បុរីពិភពថ្មី ស្ថិតនៅផ្សារកំបូល3 សង្កាត់កំបូល3 ខណ្ឌកំបូល ចំនួន111 នាក់ ជាលទ្ធផលបឋម បានរកឃើញក្នុងចំណោមបងប្អូនកម្មករសំណង់ទាំង 111នាក់នោះ មានកម្មករចំនួន០២ នាក់ វិជ្ជមានកូវីដ19 ។
លោកអភិបាលរងខណ្ឌកំបូលបានឲ្យដឹងផងដែរថា ពួកគាត់ទាំងពីរនាក់នេះ បម្រើការផ្នែកទីផ្សារ(ផ្នែកលក់) របស់បុរីពិភពថ្មី។ ហើយអ្នកទាំងពីរនាក់នេះ ត្រូវបានក្រុមហ៊ុនយកទៅព្យាបាល នៅនិងក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្រាប់នៅក្នុងបុរីពិភពថ្មីក្នុងទឹកដីសង្កាត់កំបូល3នេះ។
សូមបញ្ជាក់ផងដែរថាក្រុមការងារចំពោះកិច្ចរបស់ខណ្ឌកំបូលនឹងបន្តធ្វើសំណាកដល់បងប្អូនកម្មករសំណង់គ្រប់ការដ្ឋាន ក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ដើម្បីទប់ស្កាត់ការចម្លង នៅក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង