ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិននឹងប្រគល់ ពហុកីឡដ្ឋានមរតកតេជោ ដល់កម្ពុជា នៅខែតុលាឆ្នាំនេះ

149

ភ្នំពេញ៖បើតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការ
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) នោះថាកីឡដ្ឋានធំ(Main Stadium)នៃពហុកីឡដ្ឋានជាតិមរតកតេជោបានបញ្ចប់ការ
សាងសង់ជាស្ថាពរហើយៗនៅអម្លុងខែតុលាខាងមុខនេះភាគីចិននឹងប្រគល់មកឲ្យភាគីកម្ពុជា ។
សូមបញ្ជាក់ថាឯកឧត្តមវ៉ាត់ ចំរើនបានចុះទៅពិនិត្យស្ថានភាពនៃពហុកីឡាដ្ឋានដ៏ធំនេះនាថ្ងៃទី១៩សីហាដើម្បីត្រៀមការបោះ
ជម្រំហ្វឹកហាត់របស់ក្រុមជម្រើសជាតិនៅក្នុងពហុកីឡដ្ឋាននេះតែម្ដង ។
នេះជាពហុកីឡដ្ឋានដែលមានលក្ខណៈបច្ចេកទេសសមស្របតាមស្ដង់ដារអន្តរជាតិដោយអ្វីៗរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ល្អ
ទាំងបន្ទប់បច្ចេកទេស បន្ទប់អាជ្ញាកណ្ដាល ច្រកចេញ ចូល ។នេះជាពហុកីឡដ្ឋានជាតិតែមួយគត់និងដំបូងគេរបស់កម្ពុជាដែលអាចទទួល
រៀបចំកម្មវិធីប្រកួតទាំងថ្នាក់ជាតិ និង ប្រកួតកម្រិតអន្តរជាតិបាន ។
ពេលនេះទីលានបាល់ទាត់ និង ទីលានអត្តពលកម្មបានបញ្ចប់ការសាងសង់ទាំងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ការតុបតែងបន្ទប់អ្វីៗគឺ
នៅកែលម្អបន្តិចបន្តួចប៉ុណ្ណោះ ។ជាមួយនេះក្រុមអ្នកបច្ចេកទេសចិនក៏ចាប់ផ្ដើមវិលត្រឡប់ទៅវិញបណ្ដើរៗហើយដែរ ។
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣នឹងស្នើសុំទៅប្រមុខរដ្ឋាភិបាលដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និង
ទទួលពហុកីឡដ្ឋានប្រវត្តិសាស្រ្តជាមួយភាគីចិន ។ពហុកីឡដ្ឋានថ្នីនេះនឹងដាក់បេក្ខភាពដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការប្រកួតបាល់ទាត់ថ្នាក់
តំបន់(AFF Suzuki cup 2021)នាខែធ្នូខាងមុខនេះ ។មិនតែប៉ុណ្ណោះក៏មានព្រឹត្តិការណ៍ប្រកួតជាច្រើនទៀតដើម្បីជម្រុញការផ្សព្វផ្សាយពីប្រកួត
កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។
ពហុកីឡដ្ឋានជាតិមរតកតេជោស្ថិតនៅសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលដោយសាងសង់លើផ្ទៃដីទំហំ
៨៥ហិកតារ ការសាងសង់ឈរលើទស្សនាទានបៃតង(Green Sport) ។ពហុកីឡដ្ឋាននេះមានហាងលក់ទំនិញ ហាងលក់សម្ភារៈកីឡា កន្លែង
កំសាន្ដរបស់កុមារ សាលហាត់កីឡាអគារធំៗ ឯ លក្ខណៈពិសេសនោះគឺពហុកីឡដ្ឋាននេះមានសមត្ថភាពរំដោះមនុស្សចំនួន៦០.០០០
នាក់តែក្នុងរយៈពេល៧នាទីប៉ុណ្ណោះ ។
ពហុកីឡដ្ឋានជាតិមរតកតេជោបានបើកការសាងសង់តំណាក់កាលទី១កាលពីថ្ងៃទី១២មេសាឆ្នាំ២០១៣ក្រោមអធិបតីភាពដ៏ខ្ពង់
ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាដោយចំណាយពី១០០លានទៅ២០០លានដុល្លារដែលថវិកា
មួយភាគធំជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ៕

អត្ថបទដែលជាប់ទាក់ទង