ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរចំការមន ចុះអនុវត្តន៍បញ្ចប់ នាយប់ចុងក្រោយ តាមគោលដៅបិទបម្រាមគោចរ

51

 

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តដឹកនាំកម្លាំងចម្រុះ ដោយចុះពិនិត្យនៅតាមគោលដៅ បិទបម្រាមគោចរ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញ ហើយក៏ជាយប់ចុងក្រោយ នៃការបញ្ចប់ទាំងស្រុង នូវបម្រាមគោចរពេលរាត្រី តាមសេចក្ដីសម្រេចលេខ ២៥៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មី Delta។

លោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា ក្នុងរយៈពេល២១យប់.ថ្ងៃកន្លងមកនេះ ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌចំការមន គឺពួកគាត់បានចូលរួម គោរពយ៉ាងខ្ជាប់ខ្ជួនបំផុត ជាពិសេសបានចូលរួម អនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាលគឺ «៣ការពារ និង ៣កុំ»ដើម្បីប្រយុទ្ធ និង ទប់ស្កាត់នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta)៕

អត្ថបទដែលជាប់ទាក់ទង