ក្រសួងសុខាភិបាល រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៩៣នាក់ ជាសះស្បេីយ ៦៥៥នាក់ និង ស្លាប់ថ្មី ១៦នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ ថ្ងៃទី ២១ សីហា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៩៣នាក់ (ឆ្លងសហគមន៌: ៣០៤ និងនាំចូល: ១៨៩) និងមានជាសះស្បេីយ ៦៥៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៨៨៧៣៥នាក់និងចំនួនជាសះស្បេីយសរុបកេីន ៨៤៥០៦នាក់និង ស្លាប់ថ្មី ១៦នាក់ សរុបស្លាប់ ១៧៧៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ៕