ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ ចំនួន៣៣គ្រួសារ នៅសង្កាត់ផ្សារដើមថ្កូវ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

82

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដែលអមដំណើរដោយ លោក ,លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះសំណេះសំណាល​សាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះចំនួន៣៣គ្រួសារនៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។
នាឱកាសនេះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមននិង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានមានមតិលើកឡើងថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ច ទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោល គឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេហើយសកម្មភាព ការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
សូមជម្រាបជូនថាអំណោយមនុស្សធម៌ ដែលបានចែកជូនប្រជាជន ក្រីក្រទាំង៣៣គ្រួសារ នាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ មី ទឹកសុីអុីវ ទឹកត្រី ម៉ាស និង ថវិកាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង