ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបញ្ចូល សមាជិក គណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ ជាង២០០០នាក់

395
នំពេញ៖ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យទី១៧មិថុនានេះ បាននិងកំពុងអញ្ជើញជាអធិបតីភាព ប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោចំនួន២២៦០នាក់ ដែលពិធីនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ។

លោកនុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាអភិបាលខណ្ឌ បានឡើងរាយការណ៍ ពីស្ថានភាពទូទៅនៅក្នុងមូលដ្ឋាន និងបានបង្ហាញពីសកម្មភាព របស់គណបក្ស ដែលបាននិងកំពុង អនុវត្តន៍នៅក្នុងមូលដ្ឋានខណ្ឌទាំង ហើយរហូតមកដល់ពេលនេះ បានសម្រេច ប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ ចំនួន២២៦០នាក់៕
 
អត្ថបទដែលជាប់ទាក់ទង