ខេត្តបាត់ដំបង រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ក្នុងនោះ២៨នាក់ ជាពលករមកពីប្រទេសថៃ
ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៧០នាក់ ជាពលករមកពីប្រទេសថៃ ២៨នាក់ ករណីព្យាបាល ជាសះស្បើយចំនួន ១៥៤នាក់ និងករណីស្លាប់ ២នាក់ ។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៥.២០៥នាក់ បានព្យាបាលជាសះស្បើយ ៤.១៨៩នាក់ ករណីស្លាប់ ៦៥នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានា ក្នុងខេត្តបាត់ដំបង ៩៥១នាក់ ៕