ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញវិជ្ជមាន២៨ នាក់ រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញចូល ក្នុងទីតាំងភូមិចំបក់ ឃុំរូង

294

 

ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញចូលជាបណ្តោះអាសន្នក្នុងទីតាំងភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រហូតមានសេចក្តីសម្រេចថ្មីជំនួស។

គិតត្រឹមម៉ោង១១ ថ្ងៃនេះ រកឃើញវិជ្ជមាន២៨ នាក់ នៅឃុំរូង ភាគច្រើនបានទៅចូលរួមក្នុងពិធីបុណ្យសពឈ្មោះ យូ ឈយ នៅភូមិចំបក់ បើដឹងខ្លួនបានចូលរួមរួសរាន់ទៅយកសំណាកផង ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេច ត្រូវបានបិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុងភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចថ្មីមកជំនួស។ ដោយឡែក ត្រូវបានលើកលែង ក្នុងករណីចាំបាច់ដូចខាងក្រោម៖ ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការ ដោយអាជ្ញាធរមានសមត្ថកិច្ច ។ ការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរទៅបង្ហាញខ្លួន ឱ្យមន្ត្រីសុខាភិបាល ធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងទទួលការចាក់រាំក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ ។ ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម។ ការធ្វើដំណើរដោយមានមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច។

បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃប្រការ១ ខាងលើនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់​ ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង