ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា ត្រូវបិទរយៈពេល៤ថ្ងៃ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១២នាក់

60

 

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានឲ្យដឹងថា ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា ត្រូវបិទរយៈពេល៤ថ្ងៃ រង់ចាំលទ្ធផលពិសោធន៍រកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន១២នាក់ ។

នៅថ្ងៃទី២០ និង២១ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅ ផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតនៅ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានរកឃើញវិជ្ជមាន កូវីដ១៩ ចំនូន ១២នាក់ ក្នុងចំណោមអ្នកទៅធ្វើតេស្ត ២៤៩នាក់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩បានឲ្យដឹងនោថ្ងៃអាទិត្យនេះថា ផ្សារទាំងមូលត្រូវបិទរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៥ សីហា ឆ្នាំ២០២១ រង់ចាំលទ្ធផលពិសោធន៍រកមេរោគ កូវីដ១៩ បំប្លែងថ្មី Delta។

សូមបញ្ជាក់ទីតាំងដែលពាក់ពន័្ធករណី Delta៖ កន្លែងលក់បបរ, តូបលេខ C01 និង C02, តូបលក់សាច់ជ្រូកប្រភេទ M ចាស់, កន្លែងលក់ផ្លែឈើខាងក្រៅបរិវេណផ្សារប៉ែកខាងលិច, កន្លែងលក់សាច់ជ្រូកនៅម្ខាងផ្លូវខាងលិចផ្សារ ត្រូវបិទខ្ទប់រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី២២សីហា ដល់ ថ្ងៃ១១ កញ្ញា ឆ្នាំ២០២១។ សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង