ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់២នាក់ និងរបួស២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ និង ម៉ូតូ

60

 

កណ្ដាល ៖ តាមសេចក្ដីរាយការណ៍ពីក្រុមសមត្ថកិច្ចនៅកន្លែងកើតហេតុ ពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តកុងតឺន័រ និង ម៉ូតូបណ្តាលឲ្យស្លាប់បាត់បង់ជីវិត២នាក់ និង របួស២នាក់, ខូចខាតម៉ូតូ០១គ្រឿង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១០ព្រឹក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះKM៣០-៣១ភូមិ កណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ០១គ្រឿង ម៉ាកHONDA ពណ៌ខ្មៅ ពាក់ផ្លាក់លេខកណ្តាល 1Q 84.14 ជិះគ្នា០៤នាក់ បើកបរដោយ ១) ឈ្មោះ វ៉ា ចាន់ថាន់ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ២)ឈ្មោះ ផល រត្ត័នា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជិះពីក្រោយឈ្មោះវ៉ា ចាន់ថាន់)។ ៣) ឈ្មោះ រឿន លក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជិះពីក្រោយឈ្នោះ ផល រត្ត័នា) ។ ៤) ឈ្មោះ ព្រៀក ស្រីលីនភេទ ស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជិះពីក្រោយឈ្មោះរឿន លក្ខិណា) មានទិសដៅអ្នកលឿង ភ្នំពេញ (មានគោបំណងទៅលេងនៅវត្តអង្គរជ័យ) ពេលបើកម៉ូតូមកដល់កន្លែងកើត ត្រូវបានរថយន្តកុងតឺន័រ១គ្រឿង មិនស្គាល់អត្តសញ្ញាណ បុកចំពីខាងក្រោយ បណ្តាលឲ្យដួលម៉ូតូ ក៏រថយន្តកិនពីលើបណ្តាលឲ្យស្លាប់ក្មេងស្រីពីរនាក់ និងរងរបួសស្រាលពីរនាក់ ចំណែកក្មេងស្រីរងរបួសស្រាល ត្រូវបានសាច់ញាតិ យកមកព្យាបាលនៅមន្ទីរពេទ្យឃុំបន្ទាយដែក ចំណែក (ម៉ូតូខូចខាតស្រាល) ត្រូវបានជំនាញផ្នែកចរាចរណ៍ សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែង និងយកមករក្សាទុកជាភស្តុតាង តាមនីតិវិធី។

ចំពោះសពក្មេងស្រីពីរនាក់ កម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

នគរបាលស្រុកកៀនស្វាយ​ បានសន្និដ្ឋានថា ករណីនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូឡើងលើឃើនថ្នល់ រួចក៏ផ្លាតកង់ម៉ូតូដួលទៅនឹងថ្នល់ ក៏រថយន្តកុងតឺន័របើកពីខាងក្រោយ ពុំបានមើល ស្ថានភាពផ្លូវមានឧបសគ្គ ខាងមុខ បានកិនក្មេងស្រីពីរនាក់ស្លាប់ នៅកន្លែងកើតហេតុតែម្តង៕

អត្ថបទដែលជាប់ទាក់ទង