ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់ប្តីប្រពន្ធធ្លាប់ជាប់ពន្ធនាគារ មិនរាងចាលចាប់ខ្លួនម្តងទៀត ក្នុងករណីគ្រឿងញៀនដដែល

71


កណ្តាល៖ នគរបាលស្រុកអង្គស្នួល បង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ នៅ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២ និង ២០នាទី នៅចំណុចផ្ទះជនសង្សយ័ភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ត្រូវឃាត់ខ្លួន ១-ឈ្មោះ មី មុត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិ ជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ចំនួន១ ឆ្នាំ ពីបទផ្តល់ទីតាំងឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) ។ ២-ឈ្មោះ ស៊ឹម ភារី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិ ជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ធ្លាប់ជាប់ឃុំពន្ធនាគារនៅខេត្តកំពង់ស្ពឺ៣ថ្ងៃ) ។ វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួនចំនួន២កញ្ចប់ តូច។ ទូរស័ព្ទដៃ១គ្រឿង ម៉ាកអិនចុចពិលពណ៌ក្រហម។ ឧបករណ៌ប្រើប្រាស់ថ្នាំញៀន និងថង់វេចខ្ចប់មួយចំនួន។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ ភ្លាមនោះកម្លាំងនគរបាលប្រឆាំងគ្រឿង ញៀនស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន២កញ្ចប់តូច នៅខ្លួនជនសង្ស័យឈ្មោះ ស៊ឹម ភារី ។ ជនសង្ស័យទាំង២នាក់ខាងលើបានឆ្លើយថា ថ្នាំញៀននេះពួកខ្លួន បានទិញពីក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះ ទិញក្នុងតម្លៃ១០ម៉ឺនរៀលយកមកលក់បន្ត ជនសង្ស័យ ចាប់ផ្ដើមលក់ប្រហែល៣ខែកន្លងមកហើយ។

ប្រភពដដែល បានបានបន្តថា ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការ និងមានការដឹកនាំសម្របសម្រួលពីលោកឧត្តម សេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល មានការចូលរួមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ និងនៅចំពោះ មុខជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះរកឃើញ ឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងថង់វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង