ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ អាជ្ញាធរខេត្ដត្បូងឃ្មុំ បិទ ផ្សារជីមាន់ ជាបណ្ដោះអាសន្ន

57

 

ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីសម្រេចនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះរដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្នទាំងក្នុង និងក្រៅទីតាំងបរិវេណផ្សារជីមាន់ ស្ថិតនៅភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពេញាក្រែក ខេត្ដត្បូងឃ្មុំ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្ដីសម្រេចសារជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃប្រការ១ នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

 

អត្ថបទដែលជាប់ទាក់ទង