ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារថ្នាក់ខេត្តចុះ ជួយស្រុកសង្គមថ្មី បាននាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃកំពុងគង់ចាំព្រះវស្សាបានចំនួន០៨វត្តហើយ

462

ព្រះវិហារ៖ គិតមកដល់ថ្ងៃទី២៣ សីហា ២០២១នេះក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បាននាំយកទេយ្យទានដែលក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ទៅប្រគេនព្រះសង្ឃកំពុងគង់ចាំព្រះវស្សាបានចំនួន ០៨វត្តហើយ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេល៣ខែ ទៅតាមប្រពៃណីទំនៀមទំលាប់របស់ព្រះពុទ្ធសាសនា។

  ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី បានមានប្រសាសន៍អោយដឹងថា ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី គិតត្រឹមថ្ងៃនេះ បាននាំយកទេយ្យទានដែលក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ទៅប្រគេនព្រះសង្ឃកំពុងគង់ចាំព្រះវស្សាបានចំនួន ០៨វត្តហើយ ដោយក្នុងមួយវត្តៗទទួលបាន ទានវស្សា ១គូអង្ករ ១០០ គក្រ  ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេសមីសៀម កេស ត្រីខ យូ ទឹកត្រី កេស ទឹកស៊ីអ៉ីវ កេស  អំបិល បាវ ប៊ីចេង ៥គីឡូក្រាមឆៃប៉ូវ ១០ គីឡូក្រាម ខ្ទឹមស គីឡូក្រាម ប្រេងឆា ១ដបធំ តែ កញ្ចប់  ស្ករស ៥គីឡូក្រាម ទឹកដោះគោខាប់ កេស  ទៀនតូច គីឡូក្រាម ធូប ១ដុំធំ ប្រេងម៉ាស៊ូត ៣០ លីត្រ និងបច្ច័យសរុប ១លានរៀល ផងដែរ។ នៅសល់មួយវត្តទៀតក្រមការងារនឹងយកទៅប្រគេននៅថ្ងៃស្អែក។

  គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។

ជាទំលាបពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ ស្លាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។

   ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណីនិងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង