ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៤១០នាក់ ជាសះស្បើយ ចំនួន ៥៣៧នាក់ និង ស្លាប់ ចំនួន ១៦នាក់

87

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៤១០នាក់, ករណីជាសះស្បើយ ចំនួន ៥៣៧នាក់, និងករណី ស្លាប់ ចំនួន១៦នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៣២នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៨៩,៦៤១នាក់, ជាសះស្បើយសរុប៖ ៨៥,៦១៨នាក់, ករណីស្លាប់សរុប៖ ១,៨០៨នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ១៤,៣០១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង