ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករើសអេតចាយ ដុតស្ពាន់ យកខ្សែភ្លើង ឆេះផ្ទះពលរដ្ឋអស់៥ខ្នង

352

 

ភ្នំពេញ ÷ អគ្គិភ័យបានឆាបផ្ទះពលរដ្ឋ យ៉ាងសន្ធោសន្ធៅអស់ចំនួន៥ខ្នង បង្កឡើងដោយម្ចាស់បន្ទប់ជួល មុខរបរជាអ្នកដើររើសអេតចាយម្នាក់ បានយកស្ពាន់ទៅដុត ដើម្បីយកខ្សែភ្លើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ចំណុចទល់មុខវត្តទួលសង្កែ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងក្រុម៣ ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់មានឈ្មោះឈ្មោះមួង សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ ។ អ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបររើសអេតចាយ ។

អគ្កិភ័យនេះ កើតឡើងដោយមូលហេតុ ដុតខ្សែភ្លើងយកស្ពាន់បង្កជាអគ្គិភ័យ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ រស់នៅជាប់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញម្ចាស់បន្ទប់ជួល មានឈ្មោះចាន់ សំណាង ភេទប្រុសអាយុ៤១ឆ្នាំមុខរបរជាអ្នកដើររើសអេតចាយ គាត់បានយកស្ពាន់ ទៅដុតដើម្បីយកខ្សែភ្លើង ខណៈពេលកំពុងតែដុត​ស្រាប់តែរាលដាលទៅជាអណ្តាតភ្លើង បានឆាបឆេះទៅលើផ្ទះពលរដ្ឋជិតខាង យ៉ាងសន្ធោសន្ធៅ បន្ទាប់មកប្រជាពលរដ្ឋគាត់ក៏បាននាំគ្នាទាញទុយោទឹក បាញ់ទប់ស្កាត់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆេះផ្ទះពលរដ្ឋ នៅខណ្ឌឬស្សីកែវក៏ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅជួយអន្តរាគមន៍ ផងដែរ ។

ក្រោយពេលបាញ់ពន្លត់ចប់ឃើញថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៥គ្រឿង ទើបបាញ់ពន្លត់ឲ្យរលត់ទៅវិញ។ មិនមានអ្នកស្លាប់ និងមិនមានអ្នករងរបួស រងការខូចខាតតែផទះ៥ខ្នង ស្មើនឹង១២ គ្រួសារ៕

 

អត្ថបទដែលជាប់ទាក់ទង