ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនី មន្ត្រី និង គ្រូបង្វឹកបានចាក់វ៉ាក់សាំងដូសទី៣

322

ភ្នំពេញ៖ថ្ងៃទី២៣សីហាកីឡាករ កីឡាការិនី ជម្រើសជាតិ គ្រូបង្វឹក និងមន្ត្រីសហព័ន្ធជាតិចំនួនជាង១.២២៩នាក់បានទទួលការ
ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ដូសទី៣ ឬហៅថាដូសជម្រុញ ។
នេះជាការចាក់វ៉ាក់សាំងប្រភេទAstra Zeneca ការចាក់ដុសទី៣នេះបានធ្វើឡើងក្រោមការស្នើសុំរបស់លេខាធិការដ្ឋាននៃគណៈ
កម្មាធិការេជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) និងបានទទួលការអនុញ្ញាតពីសម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី
ក្រសួងការពារជាតិ និង ជាប្រធាន CAMSOC ។
នេះជាកាដូមួយទៀតសម្រាប់កីឡាករ កីឡាការិនីដែលត្រៀមប្រមូលផ្ដុំហ្វឹកហាត់ទាំងក្នុងប្រទេស និង ក្រៅប្រទេស ពិសេសគឺ
ត្រៀមទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិនដើម្បីត្រៀមស៊ីហ្គេមលើកទី៣១នៅវៀតណាម និង លើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើ
ជាម្ចាស់ផ្ទះ ។
ពីធីចាក់វ៉ាក់សាំសម្រាប់ដូសទី៣នេះមានទាំកីឡាករ កីឡាការិនីក្របខ័ណ្ឌអូឡាំពិក និង ក្របខ័ណ្ឌប៉ារ៉ាឡាំពិក ។ការចាក់បាន
ធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ការចាក់វ៉ាក់សាំងដូសទី៣នេះចែកចេញជា២លើកដែលលើកទី១ចាក់នៅថ្ងៃទី២៣សីហាដែលមានចំនួនសរុប១.២២៩នាក់ចំពោះ
លើកទី២នឹងចាក់មិនឲ្យលើសពីថ្ងៃទី៩ខែកញ្ញាឡើយ ។តាមការគ្រោងទុកការចាក់ដូសទី៣ លើកទី២នឹងមានចំនួន៥០០នាក់ទៀត ។កីឡាករ
កីឡាការិនីជម្រើសជាតិល្បីៗសុទ្ធតែថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកីឡាករ កីឡាការិនី គ្រូ
បង្វឹក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង