ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសSnowwhite Houseផ្សព្វផ្សាយលក់ឱសថ គ្មានលេខបញ្ចិកា និងគ្មានច្បាប់អនុញ្ញាត

66

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Snowwhite House កំពុងផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូន ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Snowwhite House កំពុងផ្សព្វផ្សាយលក់ឱសថឈ្មោះ ១.IMMUFIGHT,២.TYLENOL Cold+Flu SEVERE, ៣. NEO CELL គ្មានលេខបញ្ចិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ គ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខ ទិដ្ឋាការ ឬបញ្ញិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការ អនុញ្ញាតពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ គ្មានលេខបញ្ញិកាខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះគ្មានប្រភពច្បាស់លាស់ ដូចនេះមិនអាចធានា បាននូវគុណភាព និងសុវត្ថិភាពបានឡើយ។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេស ប៊ុកខាងលើ ដែលបាននឹងកំពុងផ្សព្វផ្សាយ លក់ឱសថខាងលើ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង