លោកអភិបាលខណ្ឌបឹងកេងកង ៖ រួមដៃគ្នា ទទួលខុសត្រូវ ដោយទប់ស្កាត់ការឆ្លងកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២១នេះ ខាងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយសណាស់ ដែលបានទទួលការទុកចិត្តខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃ ក្រសួងសុខាភិបាល ហេីយបានចូលរួមសហការជាមួយ
លោក ធឹម សំអាន អភិបាលនៃ គណៈអភិបាល ខណ្ឌបឹងកេងកង និង សហការី ដោយបានចុះធ្វើកំណត់ហេតុ និងប្រគល់ជូនលិខិតអនុញ្ញាតបញ្ចប់ការថែទាំ និងព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ដែលបានជាសះស្បេីយ នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា យើងត្រូវរូបរួមគ្នាដោយទទួលខុសត្រូវ ក្នុងការទប់ស្កាត់ការចម្លងកូវីដ~១៩ ។
នាឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកង និង លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា ក៏បានផ្ដល់អំណោយជូន ប្រជាជនជាច្រើនក្រុមគ្រួសារផងដែរ៕