ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា បានទទួលលិខិត អញ្ជើញសម្រាប់ ការប្រកួតកីឡាអាស៊ីនៅ Hangzhou ឆ្នាំ២០២២

102

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលលិខិតអញ្ជើញជាផ្លូវការពីគណៈ
កម្មការរៀបចំការប្រកួតកីឡាអាស៊ីលើកទី១៩ឆ្នាំ២០២២នៅទៅក្រុង Hangzhou ប្រទេសចិនហើយ ។
ជាមួយនឹងការទទួលបានភ្លាមៗនូវលិខិតអញ្ជើញនេះឯកឧត្តមបានប្រកាសភ្លាមៗពីការចូលើរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រ
ចាំទ្វីបអាស៊ីដែលធ្វើរៀងរាល់៤ឆ្នាំម្ដងនេះដែរ។ឯកឧត្តមក៏បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកីឡាករកីឡាការិនីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំទ្វីបអាស៊ីនេះទៀតផង ។
ឯកឧត្តមប្រកាសចុងក្រោយថា<ជួបគ្នានៅHangzhouការប្រកួតកីឡាអាស៊ីឆ្នាំ២០២២> ៕

អត្ថបទដែលជាប់ទាក់ទង