ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ បង្ហោះវីដេអូ បំពុលសង្គម ប្រមូលផលផ្លែមៀនបានហើយ តែមិនមានអ្នកទិញ

133

 

ខេត្តបាត់ដំបង ៖ មន្ដ្រីនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ក្រោយបង្ហោះវីដេអូ បន្ទាប់ពីបុរសរូបនោះបានបំផុសព័ត៌មានមិនពិត ទាក់ទងនឹងការទិញផ្លែមៀន ដោយនិយាយថា ប្រមូលផលផ្លែមៀនបានហេីយ តែមិនមានអ្នកទិញ និង ធ្វើឲ្យចលាចលពេញបណ្ដាញសង្គម កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ងួន លី អាយុ៣១ឆ្នាំ ភេទប្រុស រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង និងបានបង្ហោះ វីដេអូ បំពុលសង្គមខាងលើ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៩នាទីយប់ ។

សមត្ថកិច្ចបានបព្ចាាក់ថា តាមរយៈវីដេអូ មានខ្លឹមសារញុះញង់ បំផុសបំពុលឲ្យម្ចាស់ចំការនៅក្នុងស្រុកកំរៀង មានការព្រួយបារម្ភនឹងយល់ច្រឡំ លើចំណាត់ការ របស់រាជរដ្ឋាភិបាល ជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការមៀនដែលក្រីក្រ ដោយចោទប្រកាន់ក្រុមការងារ របស់រាជរដ្ឋាភិបាល ថាពុំបានយកចិត្តទុកដាក់ ជាមួយម្ចាស់ចំការមៀនទៀតផង ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ច សាកសួរ និងបានបញ្ជូនសំណុំរឿង ទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង