ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ សាកសព បុរសម្នាក់ដែលបាត់ខ្លួនហូរតាមទឹកជិតដុនបូស្កូ

341

ព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា សាកសព បុរសម្នាក់ដែលបាត់ខ្លួនហូរតាមទឹកជិតដុនបូស្កូ អូរ៥ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ពេលមានជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០២១ បានរកឃើញហើយ នៅចំណុច ម្តុំភូមិអាចម៍មិក ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ នៅវេលាម៉ោងប្រមាណ ១១,០០នាទីព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២១។

សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជារការ ឯកភាពខេត្តព្រះសីហនុបានប្រាប់ថា ប៉ុន្តែភ្លាមៗយើងមិនទាន់ស្គាល់អត្តសញ្ញាណថាជាជនជាតិខ្មែរឬជនបរទេសនៅឡើយ ទេ ដោយរង់ចាំការស្រាវជ្រាវនិងកោសល្យវិច្ចយ័។

បញ្ជាក់ថា ព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយ លោក គួចចំរើន គណៈអភិបាលខេត្ត បានចុះស្វែងរក ជនរងគ្រោះម្នាក់ទៀតដែលមានសេចក្តីរាយការណ៍ថា ឃើញដួលហូរតាមទឹកនៅជិតដុនបូស្កូ អូរ៥ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ពេលមានភ្លៀងធ្លាក់ខ្លាំងកើតជាជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០២១។

ទីបំផុតបានរកឃើញសាកសព ពិតមែន៕

អត្ថបទដែលជាប់ទាក់ទង