ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង ៖ ឆេះភ្លាម ចេញអន្តរាគមន៍ភ្លាម រលត់ភ្លាម..!

91

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះដោយមានករណីអគ្គីភ័យកើតឡើងនៅក្នុងមន្ទីរពេទ្យ សុខលាភមេត្រី ដែកស្ថិតនៅតានដងផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ(ឆេះបន្ទប់វះកាត់) បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះគេសង្កេតឃើញវត្តមានលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និង លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា ដោយបានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌបឹងកេងកងចុះសហការជាមួយខាងនគរបាលពន្លត់អគ្គីភ័យ ដោយបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ទើបអគ្គីភ័យរលត់ជាស្ថាពរ នៅព្រឹកថ្ងៃដដែល។
ចំពោះរថយន្តអគ្គីភ័យចំនួន ៧គ្រឿង ប្រើប្រាស់ពន្លត់ ១គ្រឿង។
ករណីនេះមិនមានបង្កផលប៉ះពាល់ ដល់អាយុជីវិតឡើយ៕

អត្ថបទដែលជាប់ទាក់ទង