ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ធ្វើពិធីប្រគល់.ទទួល អំណោយពី សប្បុរសជន..!

145

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ
រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញធ្វើពិធីប្រគល់ .ទទួល អំណោយពី លោក ព្រហ្ម សុវណ្ណ ម្ចាស់ភោជនីដ្ឋាន Diamond Region ដែលបានជួយឧបត្ថម្ភមានដូចជា៖ទឹកសុទ្ធចំនួន ៥០ កេសម៉ាស២កេស,ទឹកក្រូច ២០ កេសមី២កេសធំ,អាល់កុល៥កាន រួមនឹងថវិកា២,០០០,០០០លានរៀលផងដែរដោយបានផ្ដល់ជូនរដ្ឋបាលខណ្ឌបឹងកេងកង ដើម្បីចូលរួមចំណែកក្នុងសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខណ្ឌ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសូមជូនពរដល់លោក ព្រហ្ម សុវណ្ណ ដែលមានទឹកចិត្តសប្បុរសធម៌ សូមអោយជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង