ស៊ីម៉ាក់ រកឃើញចំរៀកដែកនាវាដឹកគ្រាប់ ជិត៥០០គីឡូក្រាម លិចនៅបាតទន្លេ នៅចំណុច កោះពាមរាំង
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១នេះ បានសរសេរសារលើផេកហ្វេសប៊ុកផ្លូវការថា អាចជាបំបែកនាវាដឹកគ្រាប់ហើយ អាចឆេះផ្ទុះដោយការវាយឆ្មក់ ឬការទម្លាក់គ្រាប់បែកពីយន្តហោះ។
អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នាវាដឹកគ្រាប់ខ្លះ ត្រូវបានពួនស្ទាក់បាញ់ដណ្តើមគ្រាប់និងមាននាវាដឹកគ្រាប់ខ្លះទៀត ត្រូវបានយន្តហោះទម្លាក់ពន្លិចចោលតែម្តង ដើម្បីបញ្ចៀសគ្រាប់រាប់ពាន់តោននោះ ធ្លាក់ចូលក្នុងដៃសត្រូវរបស់ខ្លួន ។
ចំណែលចំរៀកដែកប្រមាណជិត៥០០គីឡូក្រាមនេះ អាចជាបំបែកនាវាដឹកគ្រាប់ ហើយអាចឆេះផ្ទុះដោយការវាយឆ្មក់ ឬការទម្លាក់គ្រាប់បែកពីយន្តហោះ។
នេះជារបៀបស្រាវជ្រាវបច្ចេកទេស ដើម្បីកំណត់ភស្តុតាង និងគោលដៅរុករកកាន់តែរួមតូចទៅៗ នឹងអាចឈានដល់រកឃើញនាវា និងគំនរគ្រាប់មិនទាន់ផ្ទុះតែម្តង។
ដូចនេះនាវាដឹកគ្រាប់ដែលលិចនៅបាតទន្លេនៅចំណុច កោះពាមរាំង ខេត្តព្រៃវែងនេះមិនតូចនោះទេ ហើយបរិមាណគ្រាប់ក៏អាចមានចំនួនច្រើនដែរ៕