ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការនគរបាលខណ្ឌឫស្សីកែវ នាំយកថវិកា របស់នាយឧត្តមសេនីយ៍ នេត សាវឿន ជូនដល់ក្រុមគ្រួសារ មន្ត្រីនគរបាលដែលបានទទួលមរណៈភាព

68

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាតំណាងដ៏ខ្ពស់ខ្ពស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងការស្នងការនគរបាលរាជធានីភ្នំពេញបាននាំយកថិវការ ចំនួន ២លានរៀល ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមរំលែក មរណៈទុក្ខលោកស្រី ជា ស៊ីនួន និងក្រុមគ្រួសារ លោកអនុសេនីយ៍ឯក ជា សុគន្ធ នាយរងប៉ុស្តិទួលសង្កែទី២ ដែលបានទទួលមរណៈភាពថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។

នាឱកាសនោះ លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សី បានសម្តែងនូវការសោកស្តាយ និងចូលរួមនូវមរណៈទុក្ខជាមួយគ្រួសារសព និងសូមអោយក្រុមគ្រួសារ ថែរក្សាសុខភាព និងចៀសឆ្ងាយពីជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង