ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនទីទ័លក្រ ចំនួន២៥គ្រួសារ នៅសង្កាត់បឹងត្របែក បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

126

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និង លោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនដែលអមដំណើរដោយ លោក ,លោកស្រី ជាអភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌព្រមទាំងមន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះចំនួន២៥គ្រួសារនៅសង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ។
នាឱកាសនោះផងដែរលោកថេង សុថុល អភិបាលខណ្ឌចំការមននិង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនបានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រនិងក្រុមគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានេះផងដែរលោកអភិបាលខណ្ឌចំការមនថេង សុថុលបានមានមតិលើកឡើងដោយគូសបញ្ជាក់ថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
សូមជម្រាបជូនថាអំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រទាំង២៥គ្រួសារ នាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ មី ទឹកសុីអុីវ ទឹកត្រី ម៉ាស និង ថវិកាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង