ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកធាក់សុីក្លូ៣០០នាក់ ទទួលបានអំណោយ មួយចំនួនពីមូលនិធិត្រីចក្រយាន្តកម្ពុជា បន្ថែមពីលើប្រាក់ឧបត្ថមរាល់ខែ

120

 

ភ្នំពេញ៖ អំណោយជាផ្លែមៀន មី ម៉ាស់និងអាកុលឬជែល មួយចំនួនត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជាបានចាត់អោយលោកម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារប្រគល់ជូនបងប្អូនអ្នកធាក់សុីក្លូចំនួន៣០០នាក់ យកទៅហូបចុះនិងការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងកើតមាននៅក្នុងរាជធានីភ្នំពេញនូវឡើយ។
ការផ្ដល់ជូននូវផ្លែមៀននិងសម្ភារៈមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោកម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា បងប្អូនអ្នកធាក់សុីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន២គីឡូក្រាម មី ១កេស ម៉ាស់ចំនួន២ប្រអប់និងអាកុលឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ ការពារខ្លួនពីជំងឺកូវីដ-១៩។
លោកបានបញ្ជាក់ផងដែរថា បងប្អូនអ្នកធាក់សុីក្លូទាំង ៣០០នាក់ តែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជានិងលោកឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជានិងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោនិងលោកអភិបាលរាជធានីភ្នំពេញនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់តែងទទួលបានការឧបត្ថម្ភពីមូលនិធិ ក្នុងមួយថ្ងៃទទួលបាន ទឹកប្រាក់ចំនួន ៧០០០៛ស្មើនឹង២១ម៉ឺនក្នុងមួយខែ។ បន្ថែមពីលើនេះ មូលនិធិក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាក អាកុល ជែល និងសម្ភារៈមួយចំនួនថែមទៀត ជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ជំងឺកូវី-១៩ផងដែរ ។ បន្ថែមពីនេះទៀតបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបាន ប័ណ្ណក្រីក្រ ប ស ស សម្រាប់ការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋដោយមិនអស់លុយផងដែរ។
លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកាដែលត្រូវបើកជូនបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់នេះគឺយើងបានរៀបចំ ដោយផ្ញើថវិកាទាំងនេះតាមប្រព័ន្ធផ្ញើរលុយវីង ដើម្បីបង្កភាពងាយស្រួលឲ្យពួកគាត់ក្នុងការបើកថវិកាទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់ អាចបើកបាន១ ដង៕

អត្ថបទដែលជាប់ទាក់ទង