ពលរដ្ឋអាយុ១៨ឆ្នាំឡើង កុមារនិងយុវវ័យ អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលខកខានមិនបានចាក់វ៉ាក់សាំង ដូសទី១ បានសម្រុកទៅទទួលវ៉ាក់សាំង នៅតាមមន្ទីរពេទ្យបង្អែក
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី២៦ សីហានេះ បានសម្រុកទៅទទួលការវ៉ាក់សាំង នៅតាមមន្ទីរពេទ្យបង្អែក ទាំង៨ទីតាំងយ៉ាងច្រើនកុះករ ទាំងអ្នក
ដែលខកខានមិនទាន់ទទួលបាន ការវ៉ាក់សាំងដុសទី១ និងអ្នកទៅទទួលបានការចាក់វ៉ាក់សាំងដូសទី២ ក្រោយ
ពីរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញទៅទទួលវ៉ាក់សាំង បង្ការជំងឺកូវឹង-១៩ ដោយមូលហេតុផល មានបញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម ទៅទទួលវ៉ាក់សាំង។
ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃ២៦សីហានេះ ឃើញមានបងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញទៅទទួលវ៉ាក់សាំង បង្ការជំងឺកូវឹង-១៩ ដោយមូលហេតុផ្សេងៗ ដូចជា មាន បញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម មកទទួលចាក់វ៉ាក់សាំងច្រើន ហើយក្រុមគ្រូពេទ្យបាន រំលែកវ៉ាក់សាំងសម្រាប់ចាក់ឲ្យកុមារ និងយុវវ័យ មកចាក់ជូនពួកគាត់ តែតម្រូវឲ្យពួកគាត់បានឯកសារដែលចេញដោយអាជ្ញាធរ។
យោងតាមសេចក្តីជួនដំណឹងរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ នាពេលកន្លងមក សម្រេចចាក់ដល់កុមារ និងយុវវ័យ ប្រមាណជាង ២០ម៉ឺននាក់ រួចមកហើយ ខណៈពេលដែលចាក់ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ សម្រេចបានជិត ១លាន ៧សែននាក់ ស្ទើរគ្រប់តាមផែនការកំណត់។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវឹង-១៩នៅឡើយ ដោយមូលហេតុផ្សេងៗ ដូចជា មាន បញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តទៀតថាក្នុងន័យនេះ និង ដើម្បីបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវ័ក-១៩ សម្រេចបានតាមលទ្ធផលគ្រោងទុក ក៏ដូចជាពង្រីក វិសាលភាពនៃការគ្របដណ្ដប់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំងអស់ សំដៅបង្កើនភាពសាំក្នុងសហគមន៍ឱ្យកាន់តែ រឹងមាំនោះ អនុគណៈកម្មការចំពោះកិច្ចពាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តការ ចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដួសទី១ ជូនដល់កុមារ និងយុវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងបន្តការចាក់វ៉ាក់សាំងបង្ករជំងឺកូវី៨-១៩ ដួសទី១ និងដួសទី២ ជួនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ នៅតាម មន្ទីរពេទ្យបង្អែតចំនួន ០៨ ទីតាំង ។
ក្នុងនោះរួមមាន ទី១ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ទី២ មន្ទីរពេទ្យបង្អែកចតុមុខ ទី៣ មន្ទីរពេទ្យបង្អែកដង្កោ ទី៤ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ទី៥ មន្ទីរពេទ្យបង្អែកច្បារអំពៅ ទី៦ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទី៧ មន្ទីរពេទ្យបង្អែកព្រែកព្នៅនិងទី៨មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ឆ្នាំឡើង អញ្ជើញទៅ ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩.ដួសទី១ និងដាសទី២ និងសូមមាតាបិតា និងរពណាព្យាបាលទាំងអស់នៅ រាជធានីភ្នំពេញនាំបុត្រធីតា និងសាច់ញាតិរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ – ដួសទី១ ទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងរពេទ្យបង្អែក ដែលនៅជិតលំនៅឋានរបស់ខ្លួន ខាងលើ កុំបីខាន នៅរៀងរាល់ម៉ោង០៨និង០០ព្រឹក ដល់ម៉ោង ១៧និង០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕