ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ នាំយក ស្បៀងអាហារជា អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន ពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន២០០គ្រួសារ នៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ជាប់ពាក់ព័ន្ធអ្នកជម្ងឺបម្លែងថ្មី ដែលតា

45

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី ប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការ លោកចៅសង្កាត់ទួលសង្កែទី២ ក្រុមប្រឹក្សាសង្កាត់ នគរបាល មេភូមិ និងប្រជាការពារ ចុះសួរសុខទុក្ខ និងពាំនាំនូវអំណោយដ៏ថ្លៃបំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារ រស់នៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីជាប់ពាក់ព័ន្ធនឹង អ្នកជម្ងឺកូវីដ១៩ ជាពិសេស អ្នកជម្ងឺបម្លែងថ្មីប្រភេទ ដែលតា។
នាឱកាសក្នុងការចុះសួរសុខទុក្ខនេះ ក្រុមការងារ ដឹកនាំដោយ លោក ជា ពិសី បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចទាំងទ្វេ ដែលផ្ដល់តាមរយៈ លោកអភិបាលរាជធានីភ្នំពេញ មកឧបត្ថម្ភដល់ បងប្អូនទាំង ២០០ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក មី ០១ កេស ត្រីខ ០១ យួរ និងទឹកស៊ីអ៉ីវ ០១ យួរ៕

អត្ថបទដែលជាប់ទាក់ទង