លទ្ធផលតេស្តរហ័ស រកឃើញ វិជ្ជមានDelta ៣នាក់លើអាជីវករ ផ្សារធំថ្មី
ភ្នំពេញ៖ បន្ទាប់ពីតេស្តរហ័សរបស់ក្រុមគ្រូពេទ្យទៅលើអាជីវករផ្សារធំថ្មីនៅរាជធានីភ្នំពេញត្រូវវបានរកឃើញអ្នកឆ្លងជំងឺបម្លែងថ្មីកូវីដ19 Deltaចំនួន០៣នាក់ ក្នុងក្រុមអាជីវករសរុបចំនួន៣៩៣នាក់។
គួរបញ្ជាក់ផងដែរថានៅល្ងាចថ្ងៃទី 26 ខែសីហាឆ្នាំ 2021 នេះ ក្រុមគ្រូពេទ្យបានចុះសហការជាមួយអាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញរួមជាមួយគណៈកម្មការផ្សារដែលដឹកនាំដោយលោកស្រីប៉ុនដានីអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីចុះយកសំណាកលើអាជីវករផ្នែកលក់ម្ហូបអាហារហូបចុកប៉ែកខាងលិចបន្ទាប់ពីមានអ្នកជំងឺ បម្លែងថ្មីDeltaចំនួន5 នាក់ធ្លាប់បានចេញចូល ផ្សារនៅបរិវេណលក់បន្លែត្រីសាច់គ្រឿងសមុទ្រ(គ្រឿងហូបចុក)នោះ។លុះដល់ល្ងាចថ្ងៃនេះដែរអាជ្ញាធររួមជាមួយគណៈកម្មការផ្សារក៏បានសម្រេចបិទនៅផ្លូវលេខ 67 ជាប់ខាងលិចនៃផ្សារធំថ្មីដើម្បីងាយស្រួលដល់ក្រុមគ្រូពេទ្យដែលបានចុះយកសំណាកលើអាជីវករចំនួន 393 នាក់ដោយពិនិត្យឃើញជាក់ស្ដែងភ្លាមៗ(តេះរហ័ស)គឺមានអ្នកឆ្លងចំនួន 3 នាក់វិជ្ជមានជំងឺបម្លែងថ្មីDeltaហើយត្រូវបានបញ្ជូនទៅព្យាបាលផងដែរ។មួយគ្នានោះដែរអាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថាពុំមានការបិទផ្សារទាំងមូលនោះទេដោយគ្រាន់តែបិទនៅតូបអ្នកដែលឆ្លងតែប៉ុណ្ណោះព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងនោះដើម្បីឱ្យបងប្អូនអាជីវករដែលមានតូបផ្សេងៗលក់ដូរជាធម្មតាវិញ។
ពាក់ព័ន្ធនឹងករណីឆ្លងរាលដាលដល់អាជីវករផ្សារធំថ្មីនោះដែរក៏ត្រូវបានខាងគណៈកម្មការស្រាវជ្រាវកូវីដ19 កាលពីរាត្រីថ្ងៃទី 26 ខែសីហាឆ្នាំ 2021 នេះក៏បានប្រកាសថាករណីករណី កូវីដ១៩ បំប្លែងថ្មី Delta នៅ ផ្សារធំថ្មី ដែលមានទីតាំងស្ថិតក្នុង ខណ្ឌដូនពេញ។ព្រោះកាលពីថ្ងៃ១៥ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានទៅទីតាំងខាងលើប៉ះពាល់ផ្នែកខាងលិចផ្សារលទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ០៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់។នឹងនៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Deltaដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះនិងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕