ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាបជនបង្ក ការគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ តាមដងផ្លូវសាធារណៈ ម្នាក់ ដែលតែងតែគប់បំបែកកញ្ចក់ឡាន

350

ខេត្តព្រះសីហនុ ៖ ដោយមានការចង្អុលបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ស្តីពីសន្តិសុខសណ្តាប់ធ្នាប់ ភូមិឃុំមានសុវត្ថិភាព យុវជនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រោយពីយុវជនរួបនេះ បានធ្វើសកម្មភាព គប់រថយន្ត ជិះលក្ខណៈគ្រួសារក្នុងពេលរថយន្តកំពង់បើកបរ ដែលមានមានមនុស្សជាច្រើននាក់ ។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅភូមិសំរ៉ុង ឃុំសំរ៉ុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកអនសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះង៉ែត ភារម្យ អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុល់រថយន្ត ទីលំនៅបច្ចុប្បន្នភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពគប់រថយន្ត ដែលកំពុងបើកបរតាមបណ្តោយផ្លូវជាតិ កាលពីវេលាម៉ោង២១ៈ០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ (៥ថ្ងៃមុន) បណ្តាលអោយត្រូវកញ្ចក់ចំហៀងបែកធ្លាក់ តែជាសំណាងមិនបង្កអោយមានគ្រោះដល់មនុស្សក្នុងរថយន្តឡើយ ។
លោកមេបញ្ជាការស្តីទីបានបន្តថា នេះគឺជាសកម្មភាពមួយដែលថ្នាក់ដឹកនាំតែងតែណែនាំជាបន្តបន្ទាប់ ដល់កម្លាំងក្នុងអង្គភាពត្រូវយកចិត្តទុកដាក់បង្ក្រាប់អោយបានយកមកអនុវត្តន៍ច្បាប់ដល់ជនដែលបង្ករ ព្រោះករណីនេះប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព ភូមិ ឃុំ និងអាចបង្ករអោយមនុស្សមានគ្រោះថ្នាក់បាន ។

លោកម៉ែន វណ្ណាបានបន្ថែមថា ក្រោយពីការសាកសួរ ជនសង្ស័យខាងលើបានសារភាពថាពិតជាបានគប់កញ្ចក់ឡានពិតប្រាដកមែន មូលហេតុថាខ្លួនបានខឹងលើរថយន្តផ្សេងមុននឹងបើកមកបះដៃខ្លួនដែលកំពុងដើរ ។ ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង