ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤១១នាក់ ជាសះស្បើយ ៣០៦នាក់ ស្លាប់ចំនួន១៧នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤១១នាក់, អ្នកជំងឺចំនួន៣០៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។
គិតថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩១,៣៦៩នាក់, អ្នកជាសះស្បើយសរុបចំនួន៨៧,២៩៩នាក់, ស្លាប់សរុបចំនួន ១,៨៥៨នាក់៕