តារាសម្ដែង នៅ ណាវីន ទួញយំក្រោយ ពីប្តីចុះចោលទាំងមិនដឹងមូលហេតុ
ភ្នំពេញ៖ ថ្មីៗនេះ ទស្សនិកជនជាច្រើនបាន ភ្ញាក់ផ្អើលសាជាថ្មីទៀត ក្រោយពីតារាសម្តែង តួកាចឆ្នាសឆ្នើមអ្នកនាង នៅ ណាវីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមTik Tok ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីនាងបានបញ្ចេញវីដេអូទួញយំសស្រាក់រៀបរាប់រឿងប្តីចុះចោលទាំងនាងមិនបានសាងកំហុសអ្វីសោះនោះ។ ការថ្លែងសារដ៏គួរឲ្យអាណិតនេះបានធ្វើឡើង ក្រោយពីតារាស្រីរូបនេះទើបនឹងធ្វើការវះកាត់ក្រលៀនព្រោះតែនាងមានជំងឺរ៉ាំរ៉ៃនោះ ហើយដែលទើបនឹងជាសះស្បើយបានមួយរយៈប៉ុណ្ណោះ។
តារាសម្តែងរូបនេះបានទម្លាយថា ស្វាមីបានលួចចុះចេញពីផ្ទះ និងសុំនាងបញ្ចប់ចំណងស្នេហ៍ត្រឹមហ្នឹង ហើយរូបនាង មិនសុខនៅក្នុងចិត្ត ក៏ព្រោះតែស្វាមីមិនព្រមបញ្ជាក់ទេថាតើរូបនាងខុសអ្វី?ហេតុអ្វីក៏ចាកចេញទាំងមិនប្រាប់ពីមូលហេតុយ៉ាងដូច្នេះ? ឫមួយក៏ព្រោះតែនាងវះកាត់ក្រលៀនហើយរូបនាងមិនអាចមានកូនបាន? ម្យ៉ាងទៀតរូបនាងក៏តូចចិត្តជាខ្លាំងដែរ ចំពោះឪពុកម្តាយក្មេករបស់នាងដែលបានស្អប់ខ្ពើមនាង និងសម្តែងការមិនពេញចិត្តជាមួយនាងតាំងពីដឹងថា រូបនាងមានជំងឺនេះ។ មិនតែប៉ុណ្ណោះ ខណៈស្វាមីនិងនិងមានជម្លោះគ្នានោះធ្វើឱ្យពួកគាត់ទាំងពីរស្អប់នាងកាន់តែខ្លាំងឡើង។
គួរបញ្ជាក់ដែរថា អ្នកនាងនៅ ណាវីនបានធ្វើការវះកាត់ក្រលៀនដោយជោគជ័យ ក្រោយ ជំនួយសប្បុរសជនលើការចំណាយថ្លៃព្យាបាលនៅឯប្រទេសឥណ្ឌា និងបាន
ត្រលប់ មកកាន់ប្រទេសកំណើតកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ។ មុនពេលវះគាត់ក្រលៀន តារាស្រីរូបនេះក៏ធ្លាប់បានជួបរឿងរ៉ាវជីវិតជាច្រើនរាប់មិនអស់រួមទាំងរឿងបរាជ័យស្នេហា និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ៕
. សំរិត