ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីចិនទាមទារស្រាវជ្រាវ Fort Detrick នៅសហរដ្ឋអាមេរិក ជារឿងសមហេតុផលនិងត្រឹមត្រូវ

90

បរទេស៖ នាថ្ងៃទី២៦ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មាន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងការលើកឡើងថា “ភាគីចិនទាមទារស្រាវជ្រាវFort Detrickនៅសហរដ្ឋអាមេរិកជាទង្វើមិនត្រឹមត្រូវ”។ លោកបានលើកឡើងថា សំណើរបស់ចិនជារឿងសមហេតុផលនិងត្រឹមត្រូវ មិនមែនជាទង្វើប្រឆាំងផ្ទុយគ្នានោះទេ។ នៅលើបញ្ហាស្វែងរកប្រភពដើមជំងឺវីរុស អ្នកជំនាញចិននិងអង្គការសុខភាពពិភពលោកបានកំណត់ចេញនូវសេចក្តីសន្និដ្ឋានថា ជំងឺវីរុសមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍អ៊ូហានប្រទេសចិនទេ។ អ្នកវិទ្យាសាស្ត្រភាគច្រើននៅលើពិភពលោករួមទាំងអ្នកវិទ្យាសាស្ត្រក្នុងសហរដ្ឋអាមេរិកសុទ្ធតែយល់ថា គ្មានភស្តុតាងអ្វីអាចគាំទ្រការលើកឡើងបែបនេះបានដែរ។ គឺភាគីសហរដ្ឋអាមេរិកមិនទទួលស្គាល់សេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រនេះ ហើយទទូចថាជំងឺវីរុសនេះជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍អ៊ូហាន។ មន្ទីរពិសោធន៍នៅក្នុងអ៊ូហានបានទទួលអ្នកជំនាញអង្គការសុខភាពពិភពលោកចំនួនពីរដងរួចទៅហើយ រីឯចំពោះទីតាំងមូលដ្ឋានFort Detrickសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ North Carolina ដែលមានប្រវត្តិយូរអង្វែងនិងមានកំណត់ត្រាគ្មានសុវត្ថិភាពលើផ្នែកស្រាវជ្រាវមេរោគកូរ៉ូណា។ ប្រសិនបើសហរដ្ឋអាមេរិកនៅតែលើកឡើងថាជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ នោះត្រូវតែអនុញ្ញាតសហគមន៍អន្តរជាតិចុះស្រាវជ្រាវដោយបើកចំហរនៅក្នុងFort Detrickរបស់ខ្លួន។ ដូចគ្នាជាមួយនឹង ប្រសិនបើលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោកយល់ថានៅតែមិនអាចលុបបំបាត់ថាជាការបែបធ្លាយចេញមន្ទីរពិសោធន៍ ដូចនេះអង្គការសុខភាពពិភពលោកគួរតែទៅស្រាវជ្រាវនៅFort Detrickសហរដ្ឋអាមេរិកដូចគ្នា។ តែគួរឱ្យសោកស្តាយនោះគឺ យើងមិនទាន់ទទួលបានដំណឹងថាលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោកនឹងមានផែនការឬគម្រោងបែបនេះសោះឡើយ។ យើងបានផ្ញើសារលិខិតរួមគ្នាទៅកាន់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោកស្តីអំពីសំណើរបស់អ្នកលើបណ្ដាញអ៊ីនធើណេតចិនចំនួន២៥លាននាក់អំពីការស្រាវជ្រាវនៅFort Detrick ហើយមិនទាន់ទទួលបានការឆ្លើយតបពីលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក។

លោកបន្តទៀតថា ចិនទាមទារស្រាវជ្រាវFort Detrickនៅសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ North Carolinaចង់ប្រាប់ទៅកាន់ពិភពលោកដោយតាមរយៈរឿងពិតជាក់ស្តែង តើការលើកឡើងរបស់សហរដ្ឋអាមេរិកស្តីពីការបែកធ្លាយចេញពីមន្ទីរពិសោធន៍គួរមិនគួរជឿនិងមានឬមិនមានពិត និងដើម្បីលុបបំបាត់ការរំខានពីសហរដ្ឋអាមេរិកដែលយកបញ្ហាស្វែងរកប្រភពដើមធ្វើជាឈ្នាន់នយោបាយ និងព្រមទាំងបង្កើតលក្ខខណ្ឌដ៏មានប្រសិទ្ធភាពជូនដល់កិច្ចការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្ត្រ។ ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមទទួលយករឿងនេះទេ មានតែលាតត្រដាងថែមមួយកម្រិតទៀតអំពីមុខមាត់ពិតប្រាកដរបស់សហរដ្ឋអាមេរិកដែលយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូនីយកម្ម៕

អត្ថបទដែលជាប់ទាក់ទង