ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតថៅកែសណ្ឋាគារ ឆាយហុង ធ្លាក់ពីលើម៉ូតូទឹក បាត់២ថ្ងៃ រកមិនទាន់ឃើញ

243

ភ្នំពេញ៖ សមត្ថកិច្ចគរបាលបានឲ្យដឹងទៀតថា អតីតថៅកែសណ្ឋាគារ ឆាយហុងបានបើកម៉ូតូទឹក ដែលទើបទិញក្នុងតម្លៃ ជិត២ម៉ឺនដុល្លារលំហែកាយ តាមដងទន្លេដងទន្លេមេគង្គម្តុំកោះដាច់ បានបាត់ខ្លួនរយៈពេល២ថ្ងៃហើយ រកសពមិនទាន់ឃើញរហូតមកដល់ល្ងាចថ្ងៃទី២៨សីហានេះ ។

ហេតុការណ៍នេះ មិនដឹងជាកើតឡើងដោយមូលហេតុអ្វីនោះទេ ខណៈបុរសរូបនេះបើកម៉ូតូទឹកបានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹកក៏បានអណ្តែតតាមដងទន្លេចូលច្រាំង ហើយត្រូវនគរបាលយកទៅរក្សាទុក ។ ក្រោយមក ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួលទូកជួយរក តែរកពុំឃើញសោះ ។

សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា ថៅកែសណ្ឋាគារ ឆាយហុង ដែលមាន ឈ្មោះ ល្បីល្បាញនោះ បានធ្លាក់ទឹកលិចបាត់រយះពេល២ថ្ងៃមកហើយ រកសពពុំឃើញ នៅឡើយខណះបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែលកាយតាមដងទន្លេមេគង្គម្តុំកោះដាច់ ដែលសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់បាត់បង់ជីវិតហើយសពត្រូវទឹកហូរទៅក្រោមេសាត់បាត់រកមិនឃើញ ។ ទោះបីជាយ៉ាងណាក្រុមគ្រួសារក៏បានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់រសៀលដ្ងៃទី២៨នេះតែពុំទាន់បានឃើញនៅឡើយ ។

សមត្ថកិច្ចមូលដ្ឋានបានអះអាងថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ ខ្លួននោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ករណីនេះកើតឡើង តាំងពីល្ងាចអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨ នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រហូតមកដល់ រសៀល ថ្ងៃទី២៨ ខែសីហា នេះគីរយះពេល២យប់២ថ្ងៃសព ត្រូវក្រុមគ្រួសាររកពុំទាន់ឃើញនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង